រាជរដ្ឋាភិបាលចំណាយថវិកាជាង៧៦០លានដុល្លារ លើកម្មវិធីឧបត្ថម្ភអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩

FN ៖ ទឹកប្រាក់ជាង៧៦០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សម្រាប់វិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបានអនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារបានប្រមាណ ២៧៧ ០៨០នាក់ និងចំណាយថវិការដ្ឋសរុប ៧៦ ៨៩៦ ៣២០ ០០០រៀល ស្មើនឹងប្រមាណ ១៩.២២ លានដុល្លារ។ អ្នកនាំពាក្យរូបនេះបន្តថា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២0 ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើគិតមកដល់ថ្ងៃទី២៤ … Continue reading រាជរដ្ឋាភិបាលចំណាយថវិកាជាង៧៦០លានដុល្លារ លើកម្មវិធីឧបត្ថម្ភអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩